ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
វេទិកានេះមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គរួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ាប្រមាណ ២០០នាក់។
រូបថត៖ ខឹម សុវណ្ណារ៉ា

H.E. Net Pheaktra presides over the opening ceremony of the Greater Mekong Sub-Region Forum on Counter-Fake News
AKP Phnom Penh, June 2, 2026–
H.E. Net Pheaktra, Minister of Information, presides over the opening ceremony of the Greater Mekong Sub-Region Forum on Counter-Fake News under the theme “Building Regional Trust, Digital Resilience, and Responsible Information Sharing” on the morning of June 2, 2026 at the Sun & Moon Riverside Hotel, Phnom Penh.
The forum was attended by representatives of the Chinese Embassy and the embassies of ASEAN countries in Cambodia, government spokespersons, spokespersons from all ministries, institutions, and capitals and provinces, media operators, journalists, journalist associations, content producers, and approximately 200 national and international guests from the Greater Mekong Sub-Region member countries: Cambodia, China, Laos, Vietnam, and Myanmar.
Photo: Khem Sovannara












